KH EMPIRE

មន្រ្តីឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ប្រទះឃើញសត្វស្វាជាច្រើនប្រភេទ នៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី

ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ដែលមានអ្នកចូលរួម មន្រ្តីឧទ្យានុរក្ស០៣នាក់ ភ្នាក់ងារបច្ចេកទេសស្រាវជ្រាវ១នាក់ ភ្នាក់ងារស្រាវជ្រាវ០៧នាក់ សហគមន៍១នាក់ អ្នកបើកទូក០១នាក់ សរុបចំនួន ១៣នាក់ ជាលទ្ធផលមានខាងក្រោម៖

-ត្រង់ចំណុចកោះកូបានឃើញត្រដកតូចចំនួន២ក្បាល លេខនិយាមកា ៧៥៧២៦៥,១៤៦១៥៣៥
-ត្រង់ចំណុចអន្លង់ក្របីបានឃើញស្វាព្រាមចំនួន១៤ក្បាល លេខនិយាមកា៧៦១១៩៦,១៤៥២២៥៦
-ត្រង់ចំណុចអន្លង់ក្របីបានឃើញស្វាព្រាមចំនួន៥ក្បាល លេខនិយាមកា ៧៦១៣៨៥,១៤៥១៤៤៩
-ត្រង់ចំណុចរណ្តៅជ័យពុកឃឹ បានឃើញភេចំនួន១ក្បាលលេខនិយាមកា ៧៥៧៣៥៣,១៤៥៦៣៩២
-ត្រង់ចំណុចតាក្រាបានឃើញស្វាស្រូវចំនួន១ក្បាលលេខនិយាមកា៧៥៩៨៤៧,១៤៥២៨២៣
-ត្រង់ចំណុចតាក្រាបានឃើញស្វាស្រូវចំនួន២ក្បាលលេខនិយាមកា ៧៦០២៣៣,១៤៥២៥៣២
-ត្រង់ចំណុចតាក្រាបានឃើញស្វាស្រូវចំនួន១ក្បាល លេខនិយាមកា ៧៦០៦៤៨,១៤៥២០៦១ និងបានជិះទូកឆ្លុះក្រពើពេលយប់ពុំឃើញនោះទេ ចំណុចទីតាំងខាងលើស្ថិតនៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

Exit mobile version