KH EMPIRE

កិច្ចប្រជុំពិភាក្សា រៀបចំផែនការការងារបណ្តុះកូនឈើ និងការជំរុញដំណុះធម្មជាតិ (ANR) នៅក្នុងតំបន់ស្ការព្រៃឈើឡើងវិញ-ដំណាក់ត្រយឹង លើផ្ទៃដី ៣០០ហិកតា

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លោក គឹម សុខពេជ្រ អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំណាងលោកប្រធានមន្ទីរស្ដីទី បានចូលរួមប្រជុំពិភាក្សាចុះត្រួតពិនិត្យ និងរៀបចំផែនការសកម្មភាពការងារបណ្តុះកូនឈើ និងការជំរុញដំណុះធម្មជាតិ (ANR) នៅក្នុងតំបន់ស្ការព្រៃឈើឡើងវិញ-ដំណាក់ត្រយឹង លើផ្ទៃដី ៣០០ហិកតា ក្នុងជំហានទី១ ធ្វើត្រឹម ៥០ហិកតា ត្រូវការកូនឈើ ៣៤២០០ដើម ក្រោមការដឹកនាំរបស់លោក អ៊ូ រតនះ តំណាងគម្រោងCSLEP មកពីMOE និងមានការចូលរួមពីមន្រ្ដីឧទ្យានុរក្ស និងគណះកម្មការCPA ច្រកល្អៀង សរុបទាំងអស់ ១៣នាក់ ស្រី ០២នាក់ នៅស្នាក់ការដំណាក់ត្រយឹង ៕

Exit mobile version