KH EMPIRE

រយៈពេល ៣ថ្ងៃ កម្លាំងមន្រ្តីឧទ្យានុរក្សចុះពួនស្ទាក់ឃ្លាំមើលបទល្មើសធនធានធម្មជាតិ ភូមិសាស្រ្តខេត្តពោធិ៍សាត់

ថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ លោក ជិត ចេនប្រធានស្នាក់ការ(អូរសោម)បានដឹកនាំកម្លាំងមន្រ្តីឧទ្យានុរក្សចំនួន02នាក់ស្មាក់ចិត្ត02នាក់ចុះល្បាតដេកពួនស្ទាក់ឃ្លាំមើល បង្រ្កាបបទល្មើសធនធានធម្មជាតិ ចំនួន ២យប់ ៣ថ្ងៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ ជាលទ្ធផលរួមមាន÷
-ចំណុច(អូរតាកៅ)និយាមការ393352/1348427មិនប្រទះបទល្មើសអ្វីទេ ស្ថិតភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
-ចំណុច(ប៉ាតឆ្នាំង)និយាមការ385340/1340314ដកហូតរណាយន្តធុនតូច01គ្រឿង ស្ថិតភូមិក្សត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
-ចំណុច(អូរសាមប្រាំពីលើ)និយាមការ385805/1341477បានរុះរើរដុតកន្ទេចជំរុំបទល្មើសមួយកន្លែង ស្ថិតភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕

Exit mobile version