KH EMPIRE

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះល្បាតស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ រ៉ាវុធ ប្រធានស្នាក់ការអូរជាំស្លា(ថ្មដា) ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តន៍គម្រោងការពារព្រៃឈើ តំបន់ជួរភ្នំក្រវាញ បានដឹកនាំ ក្រុមការងារប្រចាំស្នាក់ការ(អូជាំស្លា )ថ្មដា ចុះល្បាតដើម្បីស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ទទួលបានលទ្ធផលដូចខាងក្រោម÷
-ចំណុចស្រែយាយម៉ៅ លេខនិយាមកា(0281673-1364633) ក្រុមកាងារយើងបានដោះសារខ្សែអន្ទាក់បានចំនួន12ខ្សែរ ប្រភេទខ្សែនីឡុង ក្នុងនោះដែរក្រុមកាងារយើងប្រទះសត្វឈ្លូសចំនួន01ក្បាល បានជាប់អន្ទាក់ ទំងន់ប្រហែល20គឺឡូក្រាម ក្រុមកាងារយើងបានធ្វើការដោះអន្ទាក់ និងប្រលែងសត្វឈ្លូសនោះចូលព្រៃក្នុងតំបន់ការពារធម្មជាតវិញទៅ។
-ចំណុចនិយាមការលេខ(0281630-1364715) ជាទីតាំងវៃលុបសត្វស្វា មួយកន្លែង ក្រុមកាងារយើងបានរុះរើចោលនិងកន្លែង។
-ចំណុចលេខនិយាមការ (0281916-1364609) ក្រុមកាងារយើងបានរុះរើជំរំប្រក់តង់ចំនួន01កន្លែង ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ចំណែកវត្ថុតាងក្រុមការងារប្រមូលយកមករក្សាទុកនៅស្នាក់ការអូរជាំស្លា(ថ្មដា) ៕

Exit mobile version