ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ុន ស្រស់ អនុប្រធានស្នាក់ការរវៀង បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០១នាក់ មន្ត្រីស្ម័គ្រចិត្តចំនួន០១នាក់ អនុវត្តន៍គម្រោងអង្គការអភិរក្សអន្ដរជាតិCI ចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថានដឹកនាំដោយលោក កៀង កេសរបវរករុណ អនុប្រធាននាយកដ្ឋាន ចុះពិនិត្យទីតាំងថ្នាលបណ្ដុះកូនឈើ នៅស្នាក់ការរវៀង និងបន្តចុះពិនិត្យទីតាំងដីរេចរឹល ទីតាំងដីដាំស្ដារកូនឈើនៅចំណុចខ្នងរាល និយាមកាលេខ344579-1357909 ស្ថិតក្នុងភូមិរកគោ ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ និងបានចុះពិនិត្យវឌ្ឍៈភាពទីតាំងដីដាក់សំណុំរឿងរួមនៅចំណុចខ្នងរាល ៕