KH EMPIRE

ឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះល្បាតរកបទល្មើសក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ជួន ភាព ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការរវៀងសហការជាមួយមន្ត្រី ន.អ.ច នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិបានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មេីសធនធានធម្មជាតិ ទទួលបានលទ្ធផលដូចខាងក្រោម៖
-UTM:339611-1353517ចំណុចក្រមុំជ្រើម ភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ (ឧទ្យានជាតិ)។ ពុំមានបានជួបសកម្មភាពបទល្មើសអ្វីឡើយ ។

នៅថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០២៤នេះផងដែរ លោក ប៉ុក សាវុធ ប្រធានស្នាក់ការតារាងបានដឹកនាំមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន០៣នាក់ និងមន្ត្រីស្ម័កចិត្តចំនួន០១នាក់ អនុវត្តគម្រោងអភិរក្សអន្តជាតិCIចុះល្បាតបង្ក្រាបបទល្មើសដល់ចំណុចអូរដា ចំនុចស្រែបុណ្យ និងចំនុចស្រែអារ៉ៃ ស្ថិតនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញUTM 356182-1339697 ពុំមានបានជួបសកម្មភាពបទល្មើសអ្វីឡើយ។

នៅថ្ងៃដដែល លោក សៀង ធី មន្ត្រីឧទ្យានុរក្ស នៃមន្ទីបរិស្ថានខេត្តពោធិ៍សាត់ ដែលជាសមាជិក អនុគណះកម្មការទី១ ដឹកនាំកម្លាំងចុះប្រតិបត្តិការ សើបអង្កេត តាមដាន និងរុករកសកម្មភាព បទល្មើសធនធានធម្មជាតិបានចុះល្បាតដល់ ចំណុច ជុំវិញដី ស ជ ណ និយាមកា 301372-1337951 ស្ថិតនៅក្នុងភូមិឆាយលួក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់។គោលដៅបង្ក្រាបចាស់ ដើម្បីស្រាវជ្រាវរុករក និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ពុំមានបានជួបសកម្មភាពបទល្មើសអ្វីឡើយ ៕

Exit mobile version