KH EMPIRE

ក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង ចុះពិនិត្យ និងណែនាំលើការរៀបចំកិច្ចសន្យាការពារបរិស្ថាន សម្រាប់ទីតាំងបូមខ្សាច់ និងស្តុកខ្សាច់

ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ លោក ម៉េង តិច អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តី ចុះពិនិត្យ និងផ្តល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថាន សម្រាប់ទីតាំងបូមខ្សាច់ និងស្តុកខ្សាច់ មានទីតាំងស្ថិតនៅក្នុងព្រែកកោះប៉ោ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កោះកុង ដោយមានការចូលរួមពីអាជ្ញាធរដែនដី។
លទ្ធផលដូចខាងក្រោម៖
-ទីតាំងស្នើសុំស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ និងអនុក្រឹត្យលេខ ២៤៥ អនក្រ ដែលមានគម្លាតពីប្រហែល ៥០០០ម៉ែត្រ ពីតំបន់កុំពុងស្នើសុំបង្កើតសហគមន៍សិលាមានជ័យ
-ទីតាំងស្នើសុំ មិនមានផ្ទះប្រជាពលរដ្ឋរស់នៅ និងមានការនេសាទម្តងម្កាល
-តំណាងអាជ្ញធរមានការគាំទ្រ និងឯកភាពតាមការស្នើសុំ
-អោយម្ចាស់អាជីវកម្ម គោរពទៅតាមកិច្ចសន្យាការពារបរិស្ថាន និងអាជ្ញាបណ្ណធនធានរ៉ែ
-ម្ចាស់អាជីវកម្មត្រូវទទួលខុសត្រូវ នៅពេលដែលមានបញ្ហាផ្សេងៗកើតឡើង ពីអាជីវកម្ម

Exit mobile version