ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងចំនួន១០៦ចំណុច តាមផ្កាយរណបរបស់ក្រសួងបរិស្ថាន នៃឧទ្យានជាតិជួរភ្នំក្រវាញ ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានចុះផ្ទៀងផ្ទាត់ជាក់ស្តែងឃើញថា៖
១ .លេខរៀងទី ៥៧ និយាមកាលេខ( ២៨០៨០៧-១២៩៩២៤១) គឺជាទីតាំងវាលស្មៅ និងមានព្រៃឬស្សី ដែលស្ថិតនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
២ .លេខរៀងទី ៦១ និយាមកាលេខ(៣០១៦៥៥-១៣១៧១៣៧)គឺជាទីតាំងដែលមានឈើដួលរលំដោយសារខ្យល់កន្ត្រាក់ ដែលស្ថិតនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
៣ .លេខរៀងទី ៦២ និយាមកាលេខ(៣០៧៣២៧-១៣១៩១០១)គឺជាទីតាំងបាតអាងនៃទំនប់វារីអគ្គីសនីស្ទឹងឬស្សីជ្រុំកណ្ដាល ដែលស្ថិតនៅក្នុងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
៤ .លេខរៀងទី ៦៦ និយាមកាលេខ(៣០៦៥៤០-១៣១៨៩៥១)គឺជាទីតាំងបាតអាងនៃទំនប់វារីអគ្គីសនីស្ទឹងឬស្សីជ្រុំកណ្ដាល ដែលស្ថិតនៅក្នុងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។
៥ .លេខរៀងទី ៦៧ និយាមកាលេខ(៣០៧១៥៩-១៣២៣១១៦)គឺជាទីតាំងដែលមានឈើដួលរលំដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅក្នុងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ