KH EMPIRE

កិច្ចប្រជុំរបស់មន្ទីរបរិស្ថានខេត្តកោះកុង ពិភាក្សាលើការធ្វើបច្ចុប្បន្នភាពផ្ទៃដីសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំលោកអនុប្រធានមន្ទីរបរិស្ថាន លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃ ប្រធានការិយាយល័យឧទ្យានជាតិ បានប្រជុំពិភាក្សាលើលទ្ធផល នៃការធ្វើបច្ចុប្បន្នភាពផ្ទៃដីសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ដោយមានការចូលរួមពី អាជ្ញាធរឃុំ ភូមិ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ តំណាងក្រុមហ៊ុន Climate+ Pte Ltd នៅសាលប្រជុំមន្ទីរបរិស្ថាន នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ។
ជាលទ្ធផល៖
– បានធ្វើបច្ចុប្បន្នភាពផ្ទៃដីសហគមន៍តំបន់ការពារធម្មជាតិទាំង៦ ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ
– អាជ្ញាធរ ឃុំ ភូមិ និងគណៈកម្មការសហគមន៍ បានឯកភាពទៅលើការធ្វើបច្ចុប្បន្នភាពផ្ទៃដីសហគមន៍តំបន់ការពារធម្មជាតិទាំង៦ នៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ
– មន្ទីរបរិស្ថានខេត្ត អាជ្ញាធរភូមិ ឃុំ តំណាងក្រុមហ៊ុន Climate+ Pte Ltd ឯកភាពទៅលើបច្ចុប្បន្នភាពផ្ទៃដីសហគមន៍តំបន់ការពារធម្មជាតិទាំង៦ ដើម្បីដាក់ជូនទៅក្រសួងបរិស្ថាន។

Exit mobile version