នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ មន្ទីរបរិស្ថានខេត្តក្រចេះ បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយសំណល់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមក្រុង-ស្រុក និង យុទ្ធនាការសម្អាតកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅចំនួន០២ ក្រុង-ស្រុក រួមមានដូចខាងក្រោម៖
១.ស្រុកចិត្របុរី ៖ ចំនួន១សាលា ឃុំចង្រ្កង់ ស្មើនឹងចំនួន១លើក
២.ក្រុងក្រចេះ ៖ ចំនួន១សាលា សង្កាត់ក្រចេះ ស្មើនឹងចំនួន១លើក
១• អនុវិទ្យាល័យកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី
លោកគ្រូសរុប ១២នាក់ ស្រី៨នាក់
សិស្សានុសិស្ស ២៣០នាក់ ស្រី ១៤៥នាក់
ប្រជាពលរដ្ឋ ០នាក់ ស្រី ០នាក់
សរុប ២៤២នាក់ ស្រី ១៥៣ នាក់។
២• អនុវិទ្យាល័យសម្តេចតេជោហ៊ុនសែនក្រុងក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ
លោកគ្រូសរុប ២៧នាក់ ស្រី ១៣នាក់
សិស្សានុសិស្ស ៣៩៣ នាក់ ស្រី ១៩៣នាក់
ប្រជាពលរដ្ឋ ០នាក់ ស្រី ០នាក់
សរុប ៤២០នាក់ ស្រី ២០៦នាក់។
សរុបរួមក្នុងខេត្តក្រចេះចូលរួមយុទ្ធនាការសម្អាតចំនួន ០២ក្រុង-ស្រុក
• ចំនួន ២ស្រុក ស្មើនឹងចំនួន២លើក
• លោកគ្រូអ្នកគ្រូសរុប ៣៩នាក់ ស្រី ២១នាក់
• សិស្សានុសិស្ស ៦២៣នាក់ ស្រី ៣៣៨នាក់
• ប្រជាពលរដ្ឋនិងអាជ្ញាធរ 00នាក់ ស្រី 00នាក់
• អ្នកចូលរួមសរុប : ៦៦២ នាក់ ស្រី ៣៥៩នាក់។
• មិនប្រើថង់ប្លាស្ទិកសម្រេចបាន ២៦៤៨ថង់។