KH EMPIRE

ក្រុមការងារស្នាក់ការរងស្រែជ្រៃ ស្នាក់ការរងអូររហារ និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ចុះសាម៉ាស៊ីនថតស្វ័យប្រវត្តិ នៅស្រុកលំផាត់ ខេត្តរតនគិរី

ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ លោក ភឿង វាសនា អនុប្រធានស្នាក់ការលំផាត់ បានដឹកនាំក្រុមការងារស្នាក់ការរងស្រែជ្រៃ និងសហគមន៍ស្ម័គ្រចិត្ត ចុះល្បាតត្រួតពិនិត្យទីតាំងកាប់រានចាស់ នៅចំណុចត្រពាំងស្គន់ និយាមកា ៧២៣៨៣៥-១៤៧០៧៩៨ ស្ថិតក្នុងភូមិសាស្រ្តភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។ លទ្ធផល៖ ពុំមានអ្វីគួរកត់សម្គាល់នោះទេ និងមានកូនឈើដុះឡើងវិញ។ ក្រុមការងារ បានបន្តល្បាតដល់ចំណុចវាលស្រែថងផូ និយាមកា ៧២៣៦០២- ១៤៦៨៧៣៥។ លទ្ធផល៖ក្រុមការងារបានសារបណ្តឹងទទាចំនួន១២បណ្តឹង តែពុំជួបជនប្រព្រឹត្តនោះទេ។

ក្រុមការងារ ស្នាក់ការរងអូររហារ និងសហគមន៍ស្ម័គ្រចិត្ត បានទៅសារម៉ាស៊ីនថតស្វ័យប្រវត្តិ ជាមួយក្រុម ការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា នៅចំណុចចុងអូរទីទុយ និយាមកា ៦៩៣៨២២-១៤៦១៣៨២។
លទ្ធផល៖ ថតជាប់បានសត្វព្រៃចំនួន ០៦ប្រភេទ រួមមាន: សត្វទន្សោង ចំនួន២ក្បាល សត្វជ្រូកព្រៃចំនួន ០១ក្បាល សត្វក្ងោក ចំនួន០៣ក្បាល សត្វស្វាក្តាមចំនួន២០ក្បាល សត្វកាំប្រម៉ាចំនួន០១ក្បាល និងសត្វឈ្លូសចំនួន០១ក្បាល ៕

Exit mobile version