KH EMPIRE

កម្លាំងស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង ដកហូតកាំភ្លើង និងរណាយន្ត នៅភូមិសាស្ត្រ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង

ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៥០៤៩៨-១២៩១៨៨៤) បានធ្វើការដកហូតរណាយន្តធំចំនួន ០១គ្រឿង និងកាំភ្លើងកែឆ្នៃចំនួន ០១ដើមរបស់អញ្ញាតជន ស្ថិតនៅក្នុងភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

ចំពោះវត្ថុតាងក្រុមការងារយកមករក្សាទុកនៅស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង ៕

Exit mobile version