ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់រូបភាព ដល់ចំណុច ភ្នំណំភុំ និយាមកា ៧២៩៤២៧,១៣៩០២២១ ស្ថិតក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រទះឃើញទីតាំងកាប់រានដីព្រៃថ្មី ០១(មួយ)កន្លែង (ស្ថិតក្នុងតំបន់ប្រើប្រាស់ដោយចីរភាព)ទំហំប្រហែល ០១ (មួយ)ហិកតា ក្រុមការងារបានចុចយកលេខនិយាមកាជុំវិញទីតាំងដីដើម្បីបន្តនីតិវិធី ៕