KH EMPIRE

រយៈពេល ៤ ថ្ងៃ មន្ត្រីស្នាក់ការបឹងខ្លុង នៃមន្ទីរបរិស្ថានខេត្តពោធិសាត់ ចុះប្រតិបត្តិការរកបទល្មើស នៅភូមិសាស្ត្រស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់

ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ លោក ភួង ស៊ីនឿន ប្រធានស្នាក់ការបឹងខ្លុង បានដឹកនាំកម្លាំងមន្ត្រី ឧទ្យានុរក្សចំនួន០២នាក់ ស្ម័គ្រចិត្ត២នាក់ ចុះល្បាតស៊ើបអង្កេតនិងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទទទួលបានលទ្ធផលដូចខាងក្រោម៖
-ថ្ងៃទី 25/12/2024 បានដកហូតឧបករណ៍ឆក់ត្រី១គ្រឿងត្រង់និយាមកា(390182-1327015)ចំណុច (ស្ទឹងមាំងកាលៀង)ស្ថិតនៅភូមិ ក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់.
-ថ្ងៃទី 26/12 /2024 បានដកហូត កាំភ្លើងខ្សល់១ដើម ត្រង់និយាមកា(389079-1329500)ចំណុច(អូរល្ហុង)ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់
-ថ្ងៃទី 27/12/2024 បានដោះអន្ទាក់ចំនួន២៥ខ្សែរត្រង់និយាមកា(383761-1330396)ចំណុច ខ្នងល្មៀត ស្ថិតនៅភូមិ ក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ វត្ថុតាងទាំងអស់ខាងលើបានយកមករក្សាទុកនៅស្នាក់ការ(បឹងខ្លុង)
-ថ្ងៃទី 28/12/2024 ពុំបានជួបប្រទះបទល្មើសអ្វីទេនិងបានត្រលប់មកស្នាក់ការវិញ ៕

Exit mobile version