KH EMPIRE

មន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារព្រែកទាល់ ដកហូតឧបករណ៍នេសាទខុសច្បាប់ និងព្រលែងកូនត្រី ៧០ គីឡូក្រាម

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស និងសហគមន៍ស្ម័គ្រចិត្ត ដែលប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ ចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅត្រង់ចំណុច រហាលផ្ទោលសល់ ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ភូមិសាស្ត្រឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាលទ្ធផលក្រុមការងារសម្រេចបាន ចំនួន៧ទីតាំង ដែលមានលេខនិយាមការ ( 0320489 – 1472784 ) ក្នុងនោះក្រុមការងារបានកាប់កម្ទេចចោលវត្ថុតាងមួយចំនួនដូចជា ÷
– របាំងស្បៃមុង ប្រវែង ១៧០០ម៉ែត្រ
– បង្គោលឫស្សី ៦៥០ដើម
– ឡុកចាប់ត្រី ៩គ្រឿង
– លែងកូនត្រីចូលក្នុងបឹងធម្មជាតិវិញ ចំនួន៧០គីឡូក្រាម ។

នៅថ្ងៃដដែល មន្ត្រីឧទ្យានុរក្ស និងសហគមន៍ស្មគ្រ័ចិត្ត ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បានធ្វើការចុះល្បាត ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងតំបន់អភិរក្សអតីតឡូត៍នេសាទលេខ២ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង ជាលទ្ធផលក្រុមការងារសម្រេចបានចំនួន ២កន្លែងដូចខាងក្រោម៖
១) ទីតាំងបង្ក្រាបនៅចំណុច បឹងសំ
– របាំងស្បៃមុងក្រឡា ២សង់ទីម៉ែត្រ ប្រវែង ២.៣០០ ម៉ែត្រ
– បង្គោល ២.១០០ដើម
– ឡុកចាប់ត្រី ១គ្រឿង
២) ទីតាំងបង្ក្រាបនៅចំណុច អូរនប
– របាំងស្បៃមុងក្រឡា ២សង់ទីម៉ែត្រ ប្រវែង ១.១០០ម៉ែត្រ
– បង្គោល ១.២០០ដើម ៕

Exit mobile version