KH EMPIRE

មន្ត្រីឧទ្យានុរក្ស និងសហគមន៍ស្មគ្រចិត្ត ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស និងសហគមន៍ស្មគ្រចិត្ត ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បានធ្វើការចុះល្បាតចំនួន ៣ទីតាំង ជាលទ្ធផលក្រុមការងារសម្រេចបានដូចខាងក្រោម៖
១) ទីតាំងបង្ក្រាបនៅចំណុច បឹងស្នែងក្របី ដល់ចំណុចស្វាហែល
– របាំងស្បៃមុងក្រឡា ០២សង់ទីម៉ែត្រ ប្រវែង ៣,៥០០ ម៉ែត្រ
– បង្គោល ១.៧០០ដើម
– ឡុកចាប់ត្រី ៥គ្រឿង
– ដុតបំផ្លាញស្បៃមុងបានជាច្រើនរយម៉ែត្រ
– លែងត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណ ២,៥០០គីឡូក្រាម។
– រឹបអូសបានកាណូតស្មាច់ (ចាស់ទ្រុឌទ្រោម) ០១គ្រឿង រក្សាទុកនៅស្នាក់ការទន្លេសាប តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
២) ទីតាំងបង្ក្រាបនៅចំណុច បឹងទំលាក់តាមឹម
– របាំងស្បៃមុងក្រឡា ០២សង់ទីម៉ែត្រ ប្រវែង ២.៥០០ម៉ែត្រ
– បង្គោល ១.៤០០ដើម
– ឡុកចាប់ត្រី ៣គ្រឿង
– លែងត្រីចម្រុះចូលបឹងធម្មជាតិវិញប្រមាណ ១.៣០០គីឡូក្រាម
៣) ទីតាំងបង្ក្រាបនៅចំណុច បឹងអាឈូក
– របាំស្បៃមុងក្រឡា ០២សង់ទីម៉ែត្រ ប្រវែង៧០០ម៉ែត្រ
– បង្គោល ៣៥០ដើម
– ឡុកចាប់ត្រី ១គ្រឿង៕

Exit mobile version