ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ អនុប្រធានការិយាល័យ អភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានចូលរួមជាមួយក្រុមការងារនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃក្រសួងបិរស្ថាន បានចុះប្រមូលទិន្នន័យទីតាំងថ្នាលបណ្តុះកូនឈើ ទីតាំងដីរិចរិល ទីតាំងដាំស្តារ ទីតាំងចម្ការពូជឈើ និងទីលានចាក់សំរាម ក្នុងភូមិសាស្រ្តខេត្តកោះកុង។
ជាលទ្ធផល បានចុះពិនិត្យថ្នាលបណ្តុះកូនចំនួន ០៧ទីតាំង ទីលានចាក់សំរាមចំនួន ០២ទីតាំង ទីតាំងដាំស្តារចំនួន ០២ទីតាំង និងបានពិនិត្យមើលទីតាំងដាំកូនកោងកាងចំនួន ០១កន្លែង(រស់ប្រហែល៧០%) ៕