KH EMPIRE

ដកហូតរណាយន្តមួយគ្រឿងរបស់អញ្ញាតជន ភូមិសាស្ត្រភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៦៤២៨៣-១២៥៨៧១៣) បានធ្វើការដកហូតរណាយន្តតូចចំនួន ០១គ្រឿង អញ្ញាតជន ស្ថិតនៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល ៕

Exit mobile version