KH EMPIRE

មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែង នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ដកហូតម៉ែត្រវាស់ដីមួយដុំ សឹ្ទងដាក់សត្វចំនួន១០ ដង ដុំឆក់ត្រី ១គូ

ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ថ្ងៃទី២៦ ដល់២៧ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែង ចំនួន ០២នាក់ សហការជាមួយកម្លាំងយោធា ចំនួន ០២នាក់ បានចុះល្បាតទៅចំណុចថ្នល់តាយស ស្ថិតនៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ សង្កេតឃើញថាពុំមានសកម្មភាពឈូសឆាយពង្រីកបន្ថែមទេ។

ដោយឡែកមានខ្ទមចាស់ ចំនួន ០២ មានមនុស្សមករស់នៅថ្មី ដែលមានឈ្មោះ ១.ឈ្មោះ ធឿន យ៉េ ភេទស្រី និងប្ដីឈ្មោះ ថាន ២.ឈ្មោះ ធា ភេទស្រី ៣.ឈ្មោះ សេង ភេទស្រី មកពីខេត្តកំពងចាម និងឈ្មោះ យ៉ាន ទយ ភេទប្រុស មកពីភូមិក្រសាំង ខេត្តឧត្តរមានជ័យ និងផ្ទះចំនួន ០១ខ្នងទើបប្រក់រួច និងបានដកហូតម៉ែត្រវាស់ដីមួយដុំ សឹ្ទងដាក់សត្វចំនួន១០ ដងឆក់ត្រី ០១គូ បានឃើញសត្វក្រៀល ចំនួន ០២ក្បាល។

ថ្ងៃទី២៧ ដល់២៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតាកឹង ចំនួន ០២នាក់ បានចុះល្បាតចំណុចស្រែរកា ដល់ ខួបរំចេក ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីទេ ៕

Exit mobile version