KH EMPIRE

និសិ្សតសកលវិទ្យាល័យបញ្ញាសាស្រ្តសាខាខេត្តសៀមរាប ចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យឧទ្យានជាតិ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» លោកប្រធានការិយាល័យ បានដឹកនាំមន្រ្តីឧទ្យានុរក្សចូលរួមសម្របសម្រួលជូនក្រុមនិសិ្សតមកពីសកលវិទ្យាល័យបញ្ញាសាស្រ្តសាខាខេត្តសៀមរាបចំនួន២៦នាក់ ស្រីចំនួន២២នាក់ ចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងបានចូលរួមចំណែកច្រកដីបណ្ដុះកូនត្នោត និងដាក់បណ្ដុះកូនត្នោតក្នុងថង់បានចំនួន ៤.០០០កូន ៕

Exit mobile version