នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្តីឧទ្យានុរក្សចំនួន ០១នាក់ បានចូលទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីបំភ្លឺលើករណីឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ ផន ធា ស្ថិតនៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ៕