ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ លោកព្រំ វិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមចុះពិនិត្យកន្លែងដីទំនាស់ ទីតាំងស្ថិតនៅភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដឹកនាំដោយលោក ម៉ែន វណ្ណៈ ចៅក្រមជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងខេត្តកំពត សមាសភាពចូល អភិបាលក្រុងបូកគោ ប្រធានមន្ទីរអប់រំ ចៅសង្កាត់ព្រែកត្នោត ប៉ូលីសរដ្ឋបាលសង្កាត់ព្រែកត្នោត លោកនាយក និងលោកគ្រូនៃសាលាវិទ្យាល័យហ៊ុនសែន ព្រែកត្នោត ក្រុមការងារភូមិបាលក្រុងបូកគោ ក្រុមការងារមន្ទីរដ.ន.សខេត្ត និងសហគមន៍ព្រៃឈើព្រែកត្នោត នៅសាលាវិទ្យាល័យហ៊ុន សែន ព្រែកត្នោត ៕