ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ លោក ញឹម ម៉ាប់ លោក អាត សាវឿន មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការអូរសោមថ្មី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការWA មានសមាសភាពចូលរួមសរុបចំនួន ៥នាក់ ចុះស្រាវជ្រាវនិងរុករកបទល្មើសធនធានធម្មជាតិ នៅចំណុច UTM0302223-1325969 ផ្លូវឆាយរកា ភូមិស្ទឹងតាចាន់ ឃុំអូររសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញនៃគម្រោងរ៉េដបូកឧទ្យានជាតិ)។
លទ្ធផលជួបប្រទះអន្ទាក់សត្វព្រៃខ្សែនីឡុងចំនួន20ខ្សែ និងសំណាកសត្វជ្រូកព្រៃស្អុយរលួយចំនួន01ក្បាល (អញ្ញាតជន) វត្ថុតាងខ្សែអន្ទាក់ក្រុមការងារបានប្រមូលដកហូតយកមករក្សារទុកនៅស្នាក់ការអូរសោមថ្មី ៕