KH EMPIRE

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមផ្ដល់កូនឈើក្នុងទិវាសន្តិភាពអន្តរជាតិ ក្រោមប្រធានបទ «យើងបង្កើនសកម្មភាពដើម្បីសន្តិភាព និងនិរន្តភាព»

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ លោកអភិបាលស្រុកឱរ៉ាល់ ប្រធានមន្ទីបរិស្ថាន ព្រះសង្ឃ យុវជន កម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ អាជ្ញាធរ ពាក់ព័ន្ធ កសិករ បានប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំ២០២៣ ដែលមានប្រធានបទស្ដីអំពី «យើងបង្កើនសកម្មភាពដើម្បីសន្តិភាព និងនិរន្តភាព» ដែលធ្វើនៅភូមិល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។


ក្នុងពិធីនោះផងដែរ ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ លោកអភិបាលស្រុកឱរ៉ាល់ ប្រធានមន្ទីបរិស្ថាន ព្រះសង្ឃ យុវជន កម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ អាជ្ញាធរ ពាក់ព័ន្ធ កសិករ យុវជនមកពីសហគមន៍អមលាំង ស្រុកថ្ពងចំនួន ៦ភូមិ កសិករនៅសហគមន៍ត្រពាំងជោ ១៤ភូមិ ដែលជាសមាជិក​សមាគមន៍សរុបប្រមាណ ៥២១ នាក់ ស្រីចំនួន ៣៦៨ នាក់ ហើយបានដាំកូនឈើសរុប ៥០០ ដើមដែលកម្មវិធីចាប់ផ្ដើមម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១១:១៨ នាទី ថ្ងៃត្រង់។ កម្មវិធីនេះអាចដំណើរការទៅបានរលូន និងជោគជ័យលើសពីការគ្រោងទុក ដោយមានការជួយសម្រសម្រួលពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទាំងហិរញ្ញវត្ថុ និងទំនាក់ទំនង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្ដល់កូនឈើ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធផងដែរ៕

 

Exit mobile version