ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នៅចំណុចខ្នងភ្នំអូរជាំស្លា រហូតមកដល់ចំណុចមុខស្នាក់ការថ្មដា និយាមកា(0257554-1350386)ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រុមការងាស្នាក់ថ្មដា រួមសហការជាមួយកងការពារព្រំដែន501 បានទប់ស្កាត់ពន្លត់មុខភ្លើងឆេះព្រៃមិនអោយឆេះរាលដាលបន្តទៅមុខទៀត។
ក្រុមការងារយើង នៅតែបន្តល្បាតមើលស្ថានភាព ពីចំណុចអូរជាំស្លា ទៅដល់ចំណុចស្ទឹងកាច់បន្ថែមទៀត និងបានត្រៀមឡានទឹកជាប់ជានិច្ច ៕