KH EMPIRE

ក្រសួងបរិស្ថានប្រកាសយុទ្ធនាការទី៣ ភ្លាម សកម្មភាពសម្អាតផ្លូវជាតិនៅខណ្ឌច្បារអំពៅ និងមានជ័យ ធ្វើឡើងយ៉ាងផុលផុស

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ លោក ឃុយ គុយនី ប្រធានការិយាល័យ និងលោក ឆឺយ សំណាង នៃមន្ទីរបរិស្ថានរាជធានី ព្រមទាំងក្រុមការងារខណ្ឌច្បារអំពៅ និងក្រុមការងារខណ្ឌមានជ័យ តំណាងមន្ទីរបរិស្ថានបានចូលរួមកម្មវិធីសម្អាតបរិស្ថានលើផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានច្បារអំពៅ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្រោមអធិបតីភាព លោក ហួត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ លោកនាយករដ្ឋបាល លោក-លោកស្រីចំណុះអោយរដ្ឋបាលខណ្ឌច្បារអំពៅ និងលោក-លោកស្រីចំណុះអោយរដ្ឋបាលសង្កាត់ទាំង៤ (រដ្ឋបាលខណ្ឌច្បារអំពៅ សង្កាត់ច្បារអំពៅទី១ ទី២ សង្កាត់ព្រែកប្រា និងសង្កាត់និរោធ)។

ក្នុងសកម្មភាពនេះ មានអ្នកចូលរួមចំនួន២០៥ នាក់ ដែលក្នុងនោះប្រជាពលរដ្ឋមកពី៤សង្កាត់ អាជីវករផ្សារច្បារអំពៅ អាជីវករផ្សារដើមស្លែង កងកម្លាំង ប្រជាការពារសង្កាត់ទាំង៤ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធផងដែរ ៕

Exit mobile version