ការិយាល័យឧទ្យានជាតិ បានបញ្ជូនរបាយការណ៍ ស្ដីពីការចុះស្រាវជ្រាវបន្ថែមរកអត្តសញ្ញាណជនត្រូវចោទចំនួន៥នាក់ (៥ករណី) ដែលបានធ្វើសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ដីព្រៃយកដីធ្វើកម្មសិទ្ធិ ក្នុងឧទ្យានជាតិវីរៈជ័យ តាមដីកាចាត់ឱ្យស៊ើបសួរជំនួស របស់សាលាដំបូងខេត្តរតនគិរី ជូនសាលាដំបូងខេត្តបានរួចរាល់។
+ក្រុមការងារទីស្នាក់ការឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង បានចុះល្បាតត្រួតពិនិត្យ និងអង្កេតកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ នៅចំណុចក្រពើស និងចំណុចភ្នំតូច។ លទ្ធផល៖ នៅវេលាម៉ោង៨: ៣៥នាទីព្រឹក ក្រុមការងារបានឃើញជនសង្ស័យ០១ក្រុម លួចចូលក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ត្រង់និយាមកា ៦៨៧៦៤៩-១៥៥៨៣៤៨ នៅពេលជនសង្ស័យបានឃើញក្រុម ការងារយើងភ្លាម ក៏នាំគ្នារត់គេចខ្លួនចូលព្រៃបាត់ ដោយទម្លាក់ចោលនូវវត្ថុតាងដូចខាងក្រោម:
-ខ្សែកាបប្រភេទខ្សែអន្ទាក់ទំហំ៣លី ១ដុំ ប្រវែង ៣០ម៉ែត្រ
-ខ្សែកាបប្រភេទខ្សែអន្ទាក់ទំហំ១០លី ១០ខ្សែ ប្រវែង ៣០ម៉ែត្រ ។ ចំណាត់ការ: ក្រុមការងារបានធ្វើកំណត់ហេតុដកហូតវត្ថុតាង និងដឹកជញ្ជូនយកទៅរក្សាទុកបណ្តោះ អាសន្ននៅទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកវើនសៃ ដើម្បីអនុវត្តបន្តតាមតនីតិច្បាប់ និងអង្កេតកត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ០៤ប្រភេទ។
+ ទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង
-លោក លៀម ស៊ូ មន្រ្តី ឧទ្យានុក្ស បានបន្តនាំភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ០២នាក់ មកពីភ្នំពេញទស្សនាកម្សាន្តភ្នំវាលធំក្នុងឧទ្យានជាតិវីរៈជ័យ ៕\