KH EMPIRE

មន្ត្រីការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ

ថ្ងៃទី ៤ មករា ឆ្នាំ ២០២៥ លោក ស៊ុត សុគា អនុប្រធានការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៣នាក់ មន្ត្រីស្ម័គ្រចិត្តចំនួន០២នាក់ អនុវត្តគម្រោងអង្គការអភិរក្សអន្ដរជាតិCI ចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ។

1/បានចុះពិនិត្យទីតាំងដីដាក់សំណុំរឿងរួចនៅចំណុចថ្មអណ្ដូង និយាមកាលេខ337921-1356081ស្ថិតក្នុងភូមិម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ នៃគម្រោងរេដបូកជួរភ្នំក្រវាញកណ្ដាល ឃើញមានសកម្មភាពចូលប្រមូលផលដំណាំក្រូច ។
2/បានចូលរួមបោះបង្គោលព្រំវារីអគ្គិសនីស្ទឹងពោធិ៍សាត់១បានចំនួន១៥បង្គោល នៅចំណុចអូរពងមាន់ ភូមិទួលគ្រួស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕

Exit mobile version