ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ លោក សេន ឆៃលី ប្រធានស្នាក់ការតាងរ៉ាងបានដឹកនាំមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចំនួន04នាក់ និងមន្រ្តីស្ម័គ្រចិត្តចំនួន 02នាក់ អនុវត្តគម្រោងអភិរក្សអន្តជាតិCIចុះល្បាតបង្ក្រាបបទល្មើសដល់ចំណុចដីពូន និងចំណុចជើងភ្នំទ្រព្យ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ទទួលបានលទ្ធផល:
1-ចំណុចដីពូន UTM 362007-1348484 ពុំជួបបទល្មើសទេ។
2-ចំណុចជើងភ្នំទ្រព្យ UTM 360733-1352439 បានពិនិត្យទីតាំងដីកាប់រុករានដីព្រៃ ក្នុងសំណុំរឿងលេខ០៦៧/២១ ក.ឧ.ជ បស្ថ ព.សចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ទំហំ១២.៩៧ហិកតា នៅចំណុចជើងភ្នំទ្រព្យ ស្ថិតនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោយពីការពិនិត្យជាក់ស្ដែងឃើញថាទីតាំងដីនោះពុំមានស្ថានភាពប្រើប្រាស់នោះទេ នឹងឃើញមានព្រៃបុស្សតូចៗដុះឡើងវិញ ៕