ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥លោក ឡាយ សេត អនុប្រធានការិយាល័យឧទ្យានជាតិ បានសហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអូរការពីនចំនួន០១រូប និងសហគមន៍អេកូទេសចរណ៍វើនសៃ-សៀមប៉ាងខេត្តរតនគិរីចំនួម០៥រូប និងបុគ្គលិកអង្គការអន្តរជាតិ(CI)ចំនួន០១រូប ចុះសិក្សាស្រាវតំបន់សក្ដានុពលអេកូទេសចរណ៍ធមកមជាតិ ស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដល់ចំណុចអូរការសៀប ក្រុមការងារបានសម្រាកយប់នៅទីនោះ។
-ដល់ចំណុចភ្នំដើមចេកនិយាមកា(688875-1557227) ឃើញរោមសត្វកេងកងធំចំនួន០១ក្បាលដោយជនមិនស្គាល់មុខបោចរោមទុកចោលតាមផ្លូវ។ ដល់ចំណុចអូរតាយ៉ែកនិយាមកា(690743-1577765) ឃើញខ្លាឃ្មុំតូចងាប់ចំនួន០១ក្បាល ប្រហែល២០គីឡូ(អញ្ញាតជន)តាមការត្រួតពិនិត្យ និងសន្និដ្ឋានខ្លាឃ្មុំនេះងាប់ដោយមិនស្គាល់អត្តសញ្ញាណ ចាប់សម្លាប់វះពោះយកប្រម៉ាត់ កាត់ក្បាល និងប្រអប់ដៃប្រអប់ជើងយកទៅបាត់ សត្វខ្លាឃ្មុំមានស្ថានភាពស្អុយរលួយប្រហែល៤ថ្ងៃមុន ក្រុមការងារបានប្រមូលដុត។
-ដល់ចំណុចយ៉ាកយ៉ុនិយាមកា(691735-1580735)ឃើញមានជ្រលងភ្នំនិងវាលស្មៅធម្មជាតិ ជាតំបន់ទេសភាពលើវិស័យអេកូទេសចរណ៍ធម្មជាតិ។
-ដល់ចំណុចអូតាង៉ូវនិយាមកា(692309-1580379) ឃើញស្បែកសត្វខ្ទីងឆ្អើរទុកចោលចំនួន០២បន្ទះបន្សល់ទុកនៅលើចង្អើរជាទីកន្លែងដែលជនមិនស្គាល់មុខបានឆ្អើរសាច់សត្វខ្ទីងនោះ(អញ្ញាតជន)។
-ដល់ចំណុចអូរម្រាមនិយាមកា(691941-1580281)មានទឹកជ្រោះធ្លាក់ស្រស់ស្អាត ហើយក៏ជាទីកន្លែងដែលមានសក្កានុពលខាងវិស័យអេកូទេសចរណ៍ធម្មជាតិផងដែរ។
-ដល់ចំណុចភ្នំមេរ៉ាដែលមានសម្រស់ព្រៃ ភ្នំនិងមានវាលស្មៅធម្មជាតិនិយាមកា(692321-1588814)មានទេសភាពស្រស់ស្អាតជាតំបន់មានសក្តានុពលលើវិស័យអេកូទេសចរណ៍ធម្មជាតិ។
-ដល់ចំណុចភ្នំតាង៉ូវនិយាមកា(689442-1582401)បានដោះប្រមូលយកអន្ទាក់ខ្សែកាបធំបានចំនួន២៣ ដែលជនមិនស្គាល់មុខលួចដាក់ដើម្បីចាប់យកសត្វព្រៃ។
-ដល់ចំណុចវាលសក់ស្វានិយាមកា(691375-1578591)ឃើញដានជើងសត្វឈ្លូសចំនួន០១ក្បាល។
-ដល់ចំណុចអូរហាហ្គិនិយាមកា(688707-1581973) ឃើញទឹកជ្រោះមួយកន្លែងមានភាពស្រស់ស្អាតនិងជាទីកន្លែងមានសក្កានុពលលើផ្នែកអេកូទេសចរណ៍ធម្មជាតិផងដែរ។
-ដល់ចំណុចអូរចងនិយាមកា(689129-1573707)បានឮសម្លេងសត្វទោចថ្ពាល់លឿងយំចំនួន៤ក្រុមប្រហែលជិត២០ក្បាល៕