KH EMPIRE

ឧទ្យានុរក្សចុះពិនិត្យទីតាំដីដែលបានដាក់ពាក្យបណ្តឹង នៅភូមិសាស្ត្រភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ

ថ្ងៃទី ៤ មករា ២០២៥ ចំណុចខ្សាច់ស(តាមផែនការល្បាត) និយាមកា(៥៤៦៣៥៣ ១៤៨២៤៧៨)មន្រ្តីយើងបានរុករកនិងសាអន្ទាក់ប្រភេទខ្សែហ្វ្រាំងម៉ូតូត្រួតបានចំនួន២១ខ្សែ ចំពោះវត្ថុតាងយកមករក្សាទុកនៅស្នាក់ការរងពើក។ ចំណុចអូរគោល និយាមកា(៥៤៦៥៩០ ១៤៨៣៤២៩)គឺពុំមានសកម្មភាពអ្វីគួរអោយកត់សម្គាល់នោះទេ ។

នៅចំណុចភ្នំដំណាក់ភ្លៀវ(តាមផែនការល្បាត) និយាមកា(៥៤៥៧៩៥ ១៤៨៤៧៥២)បានពិនិត្យទីតាំងចាស់ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការឃើញថាពុំមានសកម្មភាពរុះរើអ្វីនោះទេនឹងមានព្រៃដុះឡើងវិញ ។ ទីតាំងខាងលើនេះស្ថិតនៅក្នុងភូមិសាស្ត្រភូមិបង្កន ឃុំរៀបរយ ស្រុករវៀង។ បន្តមកដល់ចំណុចជាំតាង៉ុតនិយាមកា (៥៤៨៣៨០ ១៤៨៦៧២៦)បានជួបដានជើងជ្រូកព្រៃថ្មីមួយហ្វូង។ ទីតាំងខាងនេះស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ៕

Exit mobile version