ថ្ងៃទី ៤៣ មករា ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាត និងតាមដានអង្គេតពិនិត្យមើលលើទីតាំងដីជាប់ពាក្យបណ្ដឹងចំនួន០៣កន្លែង ត្រង់ចំណុចអូរតេ ជាលទ្ធផល៖
-ទីតាំងទី០១ដែលមានទំហំ(៣៤.៤ហិកតា)ត្រង់ចំណុចអូរលេខនិយាមការ ៧៤៨៩៨៩.១៣៨៤៥៤៩ បានធ្វើការពិនិត្យឃើញថាពុំមានលួចចូលធ្វើសកម្មភាពអ្វីនោះទេបានដុះព្រៃរបោះទ្បើងវិញហើយ។
-ទីតាំងទី០២ ដែលមានទំហំ(៣.៤៥ហិកតា)ត្រង់ចំណុចដៃអូរតេដែលមានលេខនិយាមកា ៧៤៩៣៤១.១៣៨៤៨០២ បានធ្វើការពិនិត្យឃើញថា ពុំមានលួចចូលធ្វើសកម្មភាពអ្វីនោះទេបានដុះព្រៃរបោះទ្បើងវិញហើយ។
– ទីតាំងទី០៣ដែលមានទំហំ(៩.២៥ហិកតា)ត្រង់ចំណុចអូរតេក្រោម ដែលមានលេខនិយាមកា ៧៥០២៩៥.១៣៨៥៥៦២ បានធ្វើការពិនិត្យមើលឃើញថាមានការដុះព្រៃរបោះទ្បើងវិញហើយដោយពុំមានលួចធ្វើសកម្មភាពអ្វីនោះទេ។
ក្រុមការងារបានធ្វើការបន្តល្បាតតាមដាននិងពិនិត្យស្ថានភាពបន្ថែមទៀត ដោយពុំមានសកម្មភាពអ្វីគួរអោយគត់សំគាល់នោះទេ។
ទីតាំងទាំងនេះស្ថិតនៅក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។