ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៤នាក់ចុះល្បាតនៅចំណុចគោកក ញ្ជ្រោងUTM441788-1475676 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចឈូសឆាយ ទន្រ្ទានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ១កន្លែង មានទំហំប្រមាណជា០,១៨ហិកតា ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៥គ្រឿងសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៥នាក់ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើចំនួន៩នាក់ចុះល្បាតនៅចំណុចព្រៃពើកUTM413523-1522409 ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះទីតាំងកាន់កាប់អាស្រ័យផលខុសច្បាប់ និងបានចុចយកខ្សែវ័ណ្ឌបិតជិតបានចំនួន១១ទីតាំង មានទំហំប្រមាណជា៦២,០៥ហិកតា ក្នុងនោះដីចម្ការដំឡូងមីទំហំប្រមាណ៤២,៩៥ហិកតា និងដីស្រែទំហំប្រមាណ១៩,១០ហិកតា។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៣នាក់ ចុះល្បាតនៅចំណុចភ្នំស្រឡៅUTM456348-1483811 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៦សន្លឹក ៕