ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាត ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន០៣ គ្រឿង និងអាវុធckc ចំនួន២ដើម បានធ្វើការចុះល្បាតតាមដានបទល្មើសគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាលទ្ធផល÷
ថ្ងៃទី ៥ មក ២០២៥ ចំណុចស្រែល្វីនិយាមកា ៧០៩៦៤២/១៣៤៨៥៥០ ស្ថិតនៅភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រុមការងារបានប្រទះឃើញជនសង្ស័យប្រហែល ០៥នាក់ជិះម៉ូតូកែច្នៃចំនួន ៤ គ្រឿង និងដឹករណាយន្តចំនួន០១គ្រឿង ពេលនោះក្រុមការងារក៏បានហៅសួរនាំប៉ុន្តែជនសង្ស័យក៏បានជិះម៉ូតូគេច ពីក្រុមការងារ ហើយទម្លាក់រណាយន្តចោល បន្ទាប់មកក្រុមការងារក៏បានដកហូតរណាយន្តតូចចំនួន០១គ្រឿង វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការកណ្ដាលកែវសីមា ៕