នៅថ្ងៃទី ៥ មក ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សហការជាមួយអាជ្ញាធរឃុំសុខសាន្ត បានចុះល្បាត រុះរើឡធ្យូង និងខ្ទម នៅចំណុចជាប់អូរច្បារនិយាមកា ៧១៦៥២៣,១៤៣៣៤៨៥ ស្ថិតក្នុងភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានកម្ទេចឡរធ្យូងចំនួន០៤ឡ នឹងរុះរើខ្ទមចំនួន០២ខ្ទម និងបានដកហូតវត្ថុតាងដូចខាងក្រោម៖
១.ផ្ទាំងសូឡា០១ផ្ទាំង
២.ស្ពីកឃ័រចំនួន០១គ្រាប់
៣.ចបកាប់ចំនួន០១ផ្លែ
៤.អង្ករ២០គីឡូ
វត្ថុតាងទាំងអស់បានយកមករក្សាទុកនៅស្នាក់ការត្រពាំងត្រាច ៕