ទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង នៃការិយាល័យឧទ្យានជាតិ ក្រុមការងារ ទីស្នាក់ការរងអូរតាយ៉ាក បានចុះល្បាតត្រួតពិនិត្យ នៅចំណុចអូរឡាវែ ស្ថិតនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ និងបានកត់ត្រាទិន្នន័យសត្វព្រៃមាន់ទោរចំនួន៤ក្បាល នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ ។
ថ្ងៃទី ៥ មករា ២០២៥ ដដែល ការិយាល័យដែនជម្រកសត្វព្រៃលំផាត់ លោក ភឿង វាសនា អនុប្រធានស្នាក់ការលំផាត់ បានដឹកនាំក្រុមការងារស្នាក់ការរងស្រែជ្រៃ និងសហគមន៍ស្ម័គ្រចិត្ត ចុះល្បាតត្រួតពិនិត្យ នៅចំណុចទំនប់ស្រែជ្រៃថ្មី និយាមកា ៧២៤៥១៦-១៤៦១៨៨៣ ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែជ្រៃ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ពុំមានអ្វីគួរកត់សម្គាល់នោះទេ និងបានកត់ត្រាសត្វស្លាបសំខាន់ៗរួមមាន: សត្វត្រយ៉ងចង្កំកសចំនួន០២ក្បាល និងសត្វកសចំនួន០១ក្បាល។
+ក្រុមការងារ ស្នាក់ការរងយ៉ាកម៉ាយ បានចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងបង្ហាញដោយផ្កាយរណប នៅភូមិសាស្ត្រអូរជីប ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ លទ្ធផល៖ ក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ បាន ចំនួន០៤ទីតាំង រួមមាន:
-ទីតាំងលេខ៧ និយាមកា ៧២៧៤៦៨-១៤៨៣៦២៨ មានផ្ទះចំនួន១៩ខ្នង ប្រជាពលរដ្ឋចូលមករស់នៅ ៩ឆ្នាំមកហើយ។
-ទីតាំងលេខ៩ និយាមកា ៧២៦៩៤១-១៤៨៣៨៨៥ ដីចំការចន្ទីចាស់ ទំហំផ្ទៃដី ០៤ហិកតា អាយុកាលប្រើប្រាស់ ១៤ឆ្នាំ។
-ទីតាំងលេខ១១ និយាមកា ៧៣១៨០៩-១៤៨៧០៥៨ ដីចំការចន្ទី ទំហំផ្ទៃដី ០៥ហិកតា អាយុកាលប្រេីប្រាស់ ០៦ឆ្នាំ
-ទីតាំងលេខ១៣ និយាមកា ៧៣១៧៥៥-១៤៨៧៥៧៧ មានដាំដំណាំសណ្ដែកសៀង ទំហំផ្ទៃដី ០៤ហិកតា នឹងមានផ្ទះមួយខ្នងទំហំ ៨×១០ម៉ែត្រ អាយុកាលប្រើប្រាស់ ០៥ឆ្នាំ។
+ក្រុមការងារស្នាក់ការរងយ៉ាកម៉ាយ និងស្នាក់ការរងអូរវាក់ បានបន្តសហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្តចុះល្បាត ទប់ស្កាត់បទ ល្មើសធនធានធម្មជាតិនៅចំណុចច្រប់ស្មាច់-វាលចាក់ចាប ៕