ថ្ងៃទី ៥ មករា ២០២៥ លោក ញឹម ម៉ាប់ លោក អាត សាវឿន មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រចាំនៅស្នាក់ការរវៀបានដឹកនាំកម្លាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសកំពុងអនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃWA សមាសភាពចូលរួមសរុបចំនួន៥នាក់ចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិនៅ UTM 0323479-1369720 ចំណុច០៧ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (ក្នុងតំបន់ឧទ្យានជាតិ)ក្រុមការងារពុំបានជួបប្រទះសកម្មភាពបទល្មើសធនធានធម្មជាតិឡើយ។
៣.លោក ឌុក សុជាតិ មន្រ្តីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ប្រចាំការនៅស្នាក់ការអូរសោមថ្មី កំពុងអនុវត្តគម្រោងការពារគម្របព្រៃឈើជួរភ្នំក្រវាញសហការជាមួយ មន្រ្តី ន.ដ.ត.ដឹកនាំកម្លាំងកងរាជអាវុធហ្ថតលើផ្ទៃប្រទេស ទទួលបានការគំទ្រពីពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃWA សមាសភាពចូលរួមសរុបចំនួន ៦នាក់ ចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិ នៅUTM -295611-1321772 ចំណុចឆាយប្រុយ ដែលស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពុំមានជួបបទល្មើសធនធានធម្មជាតិទេ ៕