មន្ត្រីការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង នៅថ្ងៃទី ៦ មករា ២០២៥ មន្រ្តីបរិស្ថាន សហការជាមួយ កម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលស្រុកកណ្ដៀង ប៉ូលិសប៉ុស្ដិ៍ឃុំរាំងទិល ប្រជាការពារ និងសហគមន៍នេសាទ កម្លាំងសរុប ១២នាក់ មធ្យោបាយធ្វើដំណើរកាណូតចំនួន០៤ គ្រឿង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងសាលក្រពើ ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាលទ្ធផលបានរុះរើទំនប់កាត់ចង្អូរបឹង ចំនួន ២ កន្លែងបានកាប់បង្គោលចោលនិងកន្លែងចំនួន៥៨ដើម ការ៉ុងច្រកដីចំនួន៧៨ការ៉ុងនិងតង់កៅស៊ូចំនួន៦០ម៉ែត្រ ៕