ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ ក្រុមឧទ្យានុរក្សចុះល្បាតនៅចំណុចទឹកធ្លាក់ភ្នំខៀវ និយាមកា 0241051-1415679 ស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបង្រ្កាបបទល្មើសធនធានធម្មជាតិ ករណីការប្រើប្រាស់អាវុធជាតិផ្ទុះ ដែលធ្វើឱ្យខូចខាតដល់ធនធានធម្មជាតិ ដោយជនសង្ស័យបានរត់គេចខ្លួនបាត់។ មន្រ្ដីជំនាញបានដកហូតវត្ថុតាង រួមមាន៖
-កាំភ្លើងប្រភេទប្រើខ្យល់ FX airguns ពណ៌ខ្មៅ ចំនួន១ដើម
-សត្វប្រភេទកេងកងត្នោត ចំនួន០១ក្បាល។
-សត្វកំប្រ៉ុកក្រហម ចំនួន០១ក្បាល។
វត្ថុតាងកាំភ្លើងប្រើខ្យល់ FX airguns បានយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តប៉ៃលិន ចំណែកឯសំណាកសត្វព្រៃ មន្រ្ដីជំនាញបានដុតបំផ្លាញចោល ៕