ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
– នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៤នាក់ និងសហគម៍ភ្នំបាល្ល័ង្គចំនួន១នាក់ចុះល្បាតនៅចំណុចគោកម្កាក់UTM441168-1474857 ស្ថិតនៅក្នុងភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចកាប់បំផ្លាញព្រៃឈើ ដោយគ្មានការអនុញ្ញាត ដោយប្រើប្រាស់រណាយន្ត ពេលកម្លាំងល្បាតចូលទៅជិតដល់កន្លែងកើតហេតុ ជនសង្ស័យរត់គេចខ្លួនបាត់ បន្សល់ទុករណាយន្តចំនួន១គ្រឿង កម្លាំងសហការបានកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការស្រោង។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្ត្រីឧទ្យានុរក្សចំនួន៥នាក់ ប្រើប្រាស់ម៉ូតូចំនួន៥គ្រឿងបានសហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៥នាក់ និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើចំនួន៥នាក់ ចុះល្បាតនៅចំណុចក៍សំរោងUTM408907-1524502 និងចំណុចភ្នំមាសUTM414321-1523548 ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះទីតាំងកាន់កាប់អាស្រ័យផលខុសច្បាប់ និងបានចុចយកខ្សែវ័ណ្ឌបិទជិត បានចំនួន១២ទីតាំង មានផ្ទៃដីទំហំប្រមាណជា៦៣,៦៣ហិកតា ក្នុងនោះមាន៖ ដីចំការដំឡូងមីទំហំប្រមាណជា១៧,៣៩ហិកតា ដីស្រែទំហំប្រមាណជា៤៦,២៤ហិកតា មានខ្ទមចំនួន៧ អញ្ញាតជនចំនួន២ទីតាំង និងមានម្ចាស់កាន់កាប់ចំនួន១០នាក់។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៣នាក់ ចុះល្បាតនៅចំណុចប្រាសាទ បន្ទាយបេងUTM457804-1485056 ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៩សន្លឹក ៕