ថ្ងៃទី ៦ មករា ឆ្នាំ ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាលទ្ធផល៖
– ត្រង់ចំណុច អូររវី ដែលមានលេខនិយាមកា (៧២៤៦៩៨ ១៣៧៣៨១៩) ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី បានចុះពិនិត្យទីតាំងដាក់សំណុំរឿងទៅតុលាការរួចក្នុងឆ្នាំ ២០២៤ ចំនួន ០២ ទីតាំង ក្នុងនោះមាន ០១ ទីតាំងបានដុះព្រៃឡើងវិញហើយ នឹង ០១ ទីតាំងទៀតជនសង្ស័យបានចូលលួចដាំដំឡូងមី។
– ត្រង់ចំណុច ទួលអូររវី ដែលមានលេខនិយាមកា (៧២៦១២៧/១៣៧៣០០៦) ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី បានប្រទះឃើញការកាប់រានដីព្រៃថ្មីក្នុងចុងឆ្នាំ ២០២៤ មួយកន្លែងមានទំហំប្រមាណ ១.៥០ ហិចតា ក្រុមការងារបានចុចយកនិយាមការជុំវិញទីតាំងកាប់រានដើម្បីដំឡើងផែនទី បន្តនីតិវិធីច្បាប់ ៕