KH EMPIRE

កម្លាំងចម្រុះ ចុះពិនិត្យទីតាំងចាក់បំពេញដីចូលឆ្នេរសមុទ្រ ស្ថិតក្នុងភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃទី ៦ មករា ២០២៥ ការិយាល័យឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានដឹកនាំមន្ត្រីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរឃុំជ្រោយស្វាយ លោកមេភូមិជ្រោយស្វាយលិច មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយស្វាយ ចុះពិនិត្យទីតាំងចាក់បំពេញដីចូលឆ្នេរសមុទ្រ ត្រង់និយាមកាលេខ (៣៥៣៩៤០_១២១៨៨២៣) ស្ថិតក្នុងភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

បន្ទាប់ពីបានចុះដល់ទីតាំងជាក់ស្តែង ក្រុមការងារពិនិត្យឃើញមានការចាក់បំពេញដីចូលឆ្នេរសមុទ្រទំហំ ៩១៨ម៉ែត្រការ៉េ មិនស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងឡើយ ៕

Exit mobile version