ថ្ងៃទី ៦ មករា ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅចំណុចនិយាមកា (០៣៣៩៤០៥-១២៩៧២២០) ស្ថិតនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានជួបប្រទះសត្វអណ្តើកទឹកចំនួន ០២ក្បាល(រស់) មានទម្ងន់ន់០,៨ខាំ អញ្ញាតជន បានទំលាក់ចោល ពេលឃើញក្រុមការងារ។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់ ៕