KH EMPIRE

ដកហូតអន្ទាក់ចាប់សត្វ មងដាក់សត្វសំពោច របសអញ្ញាតជន នៅភូមិសាស្ត្រ ភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាត សហគមន៍អេកូទេសចរណ៍ ជីផាត កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅចំណុចនិយាមកា (០៣៣២៥២៩-១២៥៤២៦៤) បានដកហូតអន្ទាក់សម្រាប់ដាក់យកសត្វចំនួន ១៣ខ្សែ និងមងដាក់សត្វសំពោចចំនួន ០២ដៃ ស្មើនឹងប្រវែង ១០០មែត្រ អញ្ញាតជន ស្ថិតនៅភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាត សហគមន៍អេកូទេសចរណ៍ ជីផាត នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥ ៕

Exit mobile version