KH EMPIRE

មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវ

+ការិយាល័យឧទ្យានជាតិ
ថ្ងៃទី ៦ មករា ២០២៥ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៣៤៧៩៨-១៣០៤០៣៧) បានត្រួតពិនិត្យ និងតាមដានទីតាំងកាប់រានចាស់ដែលបានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកោះកុង រួចរាល់ តាមការពិនិត្យជាក់ស្ដែងរបស់ក្រុមការងារឃើញថា ពុំមានការកាប់រានបន្ថែម គ្មានការដាំដំណាំអ្វីនោះទេ និងមានព្រៃដុះឡើងវិញជាបន្តបន្ទាប់។
ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

+ការិយាល័យដែនជម្រកសត្វព្រៃ
ដែនជម្រកសត្វព្រៃពាមក្រសោប ស្នាក់ការល្បាតដែនជម្រកសត្វព្រៃពាមក្រសោប)
កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(២៩៧២៦៩_១២៧៧៦៧១)ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុក កោះកុង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប។តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

+ការិយាល័យឧទ្យានជាតិ
ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង កម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៤៥១១០_១២៧៦០១៦)ស្ថិតនៅភូមិភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕

Exit mobile version