នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ ដោយមានកិច្ចចង្អុលការ ដ៏ខ្ពង់ខ្ពស់ ពី ឯឧ ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមទី១ ទទូលបន្ទុក ឃុំអូរសោម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឱ្យលោក សៀង ធី មន្ត្រីឧទ្យានុរក្ស នៃមន្ទីបរិស្ថានខេត្តពោធិ៍សាត់ ដែលជាសមាជិក អនុគណៈកម្មការទី១ ដឹកនាំកម្លាំងចុះប្រតិបត្តិការ ស៊ើបអង្កេត តាមដាន និងរុករកសកម្មភាព បទល្មើសធនធានធម្មជាតិ សមាសភាពចូលរួមដូចជា៖ លោកអភិបាលរងស្រុក និងមន្ត្រីសាលាស្រុកវាលវែង មន្ត្រីឧទ្យានុរក្ស អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ប៉ុស្តិ៍ និងប្រជាការពារ បានចុះប្រតិបត្តិការ នៅចណុចដី ស.ជ.ណ ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុក វាលវែង ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានចំនួន ០២ទីតាំង៖
1/ និយាមកា 300010-1336822 បានប្រមូល និងធ្វើការដកហូត ឈើរចម្រុះ អាររួច ប្រភេទគ្រឿងផ្ទះ បានចំនួន 75សន្លឹកស្មើនិង 1,671ម៉ែត្រត្រីគុណ និងបង្គោលរបង ចំនួន 69បង្គោល ជើងតាងថ្ម ចំនួន 06និងធ្វើការឃ្លុំដី ដើម្បីបន្តនិតិវិធី។
2/និយាមកា 300625-1336403 បានធ្វើការរុះរើ ខ្ទមចំនួន ០២ខ្នង ស្ថិតនៅជិតៗគ្នា និងដកហូតម៉ូតូបានចំនួន ០២គ្រឿង ម៉ាក ឌ្រីម ១គ្រឿង និងម៉ាក M C X ចំនួន០១គ្រឿង (វត្ថុតាងទាំងអស់នេះ យកទៅរក្សានៅស្នាក់ការ ឧទ្យាជាតិ អូរសោមចាស់) ក្រុមការងារ និងបន្ត និតិវិធី នៅថ្ងៃស្អែក ៕