ថ្ងៃទី ៦ មករា ២០២៥ លោក សុខ រ៉ាវុធ ប្រធានស្នាក់ការអូរជាំស្លា(ថ្មដា) អនុវត្តគម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានដឹងនាំក្រុមការងារសរុបចំនួន ៤នាក់ បានធ្វើការចុះល្បាតស្រាវជ្រាវ រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងល្បាតពិនិត្យមើលភ្លើងឆះព្រៃដល់ចំណុចទល់មុខ រីសត ផារ៉ាដាយ ត្រង់និយាមកា 0257732-1349472 ឃើញមានផ្សែងភ្លើងឆេះព្រៃលើខ្នងភ្នំ តាមបណ្ដោយពួរភ្នំអូរជាំស្លា តាមការមើលឃើញរបស់ក្រុមការងារយើងបានឃើញផ្ទុះគ្រាប់មីន ចំនួន04គ្រាប់ហើយ លើទីតាំងកំពុងឆេះស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕