KH EMPIRE

មន្រ្តីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរភូមិឃុំ និងវរៈនគរបាលព្រំដែនគោកលេខ 825 ចុះពិនិត្យទីតាំងភ្លើងឆេះព្រៃនៅក្បែររមណីយដ្ឋានថ្មដាតូច ឃុំថ្មដា ស្រុកវាលវែង

ការិយាល័យដែនជម្រកសត្វព្រៃ(ភ្នំសំកុស) មន្រ្តីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរភូមិឃុំបានចូលរួមចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដល់ចំណុចទឹកធ្លាក់ថ្មដាតូច ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ពេជ សោភ័ណ្ឌ ជាមេបញ្ជាការរងវរៈនគរបាលព្រំដែនគោកលេខ 825 សរុបចំនួន ១០នាក់ ដោយនៅ លេខយាមកា 259445 1351257 បានពិនិត្យទីតាំងភ្លើងឆេះព្រៃនៅក្បែររមណីយដ្ឋានថ្មដាតូច នៅថ្ងៃទី ១០ មករា ២០២៥ ៕

Exit mobile version