KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតាកឹង ដកបង្គោលរបស់អញ្ញាតជន ហ៊ុមព័ទ្ធយកដីធ្វើជាកម្មសិទ្ធិ

ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតាកឹង និងថ្នាលបណ្ដុះកូនឈើ សរុបចំនួន ០៧នាក់ បានចុះល្បាតដល់ចំណុច បែកចាន់ អារោញ គោកគ្រោះ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានដក និងដុតបង្គោលរបង ចំនួន ៣៣បង្គោល និងមិនទាន់ដករួច ចំនួន ០៥បង្គោល់ទៀត ដែលជនមិនស្គាល់អត្តសញ្ញាណបានដាំហ៊ុមព័ទ្ធយកដីធ្វើជាកម្មសិទ្ធិ ៕

Exit mobile version