KH EMPIRE

មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ព្រះវិហារ ចុះស្វែងរកបទល្មើសតាមផែនការ

ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ថ្ងៃទី១០ ខែមករាឆ្នាំ២០២៥មន្ត្រីឧទ្យានុរក្សស្នាក់ការស្រែវាល មន្ត្រីឧទ្យានុរក្សស្នាក់ការរងដំណាក់លួងចំនួន០៥នាក់បានធ្វើការចុះអង្កេតពិនិត្យតាមដានស្រាវជ្រាវនឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តព្រះវិះហារ តាមផែនការល្បាត ជាលទ្ធផល៖
១.ចំណុច ភ្នំណូច និយាមកាលេខ៥៥២៣៥៦-១៤៩៨៦៦៩
២.ចំណុច ឈើទាលវល្លិ៍ និយាមកាលេខ៥៥១៦៦១-១៤៩៨៩៤៨ ឃើញថាពុំមានសកម្មភាពអ្វីគួរអោយកត់សម្គាល់នោះទេ។ទីតាំងស្ថិតនៅភូមិស្រែវាល ឃុំធ្មាស្រុកជ័យសែនខេត្តព្រះវិហារ។

-ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មន្រ្តីឧទ្យានុក្សស្នាក់ការស្រែវាល និងស្នាក់ការរងដំណាក់ហ្លួងចំនួន០៣រូប បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧មករា(០៧ មករា ១៩៧៩-០៧ មករា ២០២៥) នៅភូមិភ្ញាក់រលឹក ឃុំធ្មា ក្រោមអធិបតីភាព លោក វ៉ាន់ សុខ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈបក្សស្តីទី របស់ស្រុកជ័យសែនជាក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំធ្មា សមាសភាពចូលរួមសរុប ១៣៩នាក់ ស្រី ៦៥នាក់ ៕

Exit mobile version